«សង្ក្រាន្ត» មានន័យថា ដំណើរឃ្លាតចាកទី, ការឈានចូលដល់, ដំណើរដែលព្រះអាទិត្យចរចូលដល់ទីចួបមួយជុំ, ដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។ «សង្ក្រាន្ត» អាចសំដៅដល់ ពិធីចូលឆ្នាំថ្មី ដែលមាន៣ថ្ងៃគឺ ថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី២ ជាពារកណ្ដាល ឬហៅថាវ័នបត( ថ្ងៃខ្វាក់ ), ថ្ងៃទី៣ ជា ពារឡើងស័ក គឺផ្លាស់ស័កថ្មីនៅថ្ងៃនេះឯង, ថ្ងៃសង្ក្រាន្ដ, ពិធីសង្ក្រាន្ត។
ចំណែក «មហាសង្ក្រាន្ត» មានន័យថា សំបុត្រប្រាប់ដំណើរចូលឆ្នាំថ្មី ព្រមទាំងទំនាយទឹកភ្លៀងជាដើមក្នុងឆ្នាំនោះផង ឬប្រតិទិន៕
ប្រភព៖ វចនានុក្រម សម្តេច ជួន ណាត